6. ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយសូមកុំឲ្យអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំឱព្រះនៃជនជាតិអ៊ីស្រាអែលអើយសូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គត្រូវបាក់មុខ ព្រោះតែទូលបង្គំ!
7. ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។
8. ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំដូចជនដទៃបងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំដូចជនបរទេស។
9. មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គបានជាគេប្រហារជីវិតទូលបង្គំពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
10. ទូលបង្គំយំសោកទាំងតមអាហារដែលធ្វើឲ្យមនុស្សម្នារឹតតែជេរប្រមាថទូលបង្គំថែមទៀត។
11. ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខហើយពួកគេនាំគ្នាយករឿងទូលបង្គំទៅលេងសើច។
12. គេនាំគ្នានិយាយដើមទូលបង្គំនៅតាមទីសាធារណៈហើយមនុស្សប្រមឹកនាំគ្នាយករឿងទូលបង្គំទៅច្រៀងឡកឡឺយ។
13. ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យព្រះអង្គហើយឱព្រះជាម្ចាស់អើយដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេងព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខានសូមឆ្លើយតបមកទូលបង្គំផង!។