ទំនុក‌តម្កើង 69:3-13 Khmer Standard Version (KHSV)

3. ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅឲ្យ​គេ​ជួយ​ទៀត​ហើយព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​កឱ​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​រហូត​ដល់​ផ្សា​ភ្នែក។

4. អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុមាន​គ្នា​ច្រើន​ជាង​សក់​ក្បាលរបស់​ទូលបង្គំ​ទៅ​ទៀតពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំតើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើតបើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!

5. ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​នូវ​អំពើ​លេលារបស់​ទូលបង្គំ​ស្រាប់​ហើយទោសពៃរ៍​របស់​ទូលបង្គំពុំ​អាច​លាក់​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។

6. ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយសូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិតលើ​ព្រះ‌អង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយសូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ!

7. ដ្បិត​ទូលបង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះ‌អង្គ។

8. ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំដូច​ជន​ដទៃបង‌ប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំដូច​ជន​បរទេស។

9. មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គបាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នកដែល​តិះ‌ដៀល​ព្រះ‌អង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។

10. ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។

11. ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំទៅ​លេង​សើច។

12. គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំនៅ​តាម​ទី​សាធារណៈហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿងទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។

13. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យព្រះ‌អង្គ​ហើយឱ​ព្រះ‌ជាម្ចាស់​អើយដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេងព្រះ‌អង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខានសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។

ទំនុក‌តម្កើង 69