25. សូមឲ្យលំនៅរបស់គេក្លាយទៅជាទីស្ងាត់ជ្រងំហើយសូមកុំឲ្យមាននរណារស់នៅក្នុងផ្ទះរបស់ពួកគេទៀតឡើយ!
26. ដ្បិតពួកគេតាមព្យាបាទអស់អ្នកដែលព្រះអង្គបានដាក់ទោសរួចហើយពួកគេធ្វើឲ្យអស់អ្នកដែលព្រះអង្គបានវាយឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
27. សូមព្រះអង្គកត់ត្រាទុកនូវកំហុសរបស់ពួកគេសូមកុំអត់ទោសឲ្យពួកគេឡើយ!
28. សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិតសូមកុំរាប់ពួកគេចូលទៅក្នុងចំណោមមនុស្សឲ្យសោះ។
29. ចំពោះទូលបង្គំ ទូលបង្គំជាមនុស្សកំសត់ទុគ៌តនិងឈឺចុកចាប់ ឱព្រះជាម្ចាស់អើយ!សូមសង្គ្រោះទូលបង្គំសូមលើកទូលបង្គំឡើងវិញផង។
30. ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះនាមព្រះជាម្ចាស់ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
31. ការលើកតម្កើងបែបនេះគាប់ព្រះហឫទ័យព្រះអម្ចាស់ជាងការថ្វាយគោឈ្មោលឬថ្វាយគោឡើងកទៅទៀត។
32. ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះគេនឹងមានអំណរសប្បាយ។អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយសូមឲ្យអ្នករាល់គ្នាមានអាយុវែង!
33. ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់មនុស្សកំសត់ទុគ៌តហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
34. សូមឲ្យផ្ទៃមេឃ និងផែនដីសរសើរតម្កើងព្រះអង្គហើយសូមឲ្យសមុទ្រទាំងឡាយនិងអ្វីៗដែលរស់នៅក្នុងសមុទ្រសរសើរតម្កើងព្រះអង្គដែរ