ទំនុក‌តម្កើង 69:11-23 Khmer Standard Version (KHSV)

11. ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំទៅ​លេង​សើច។

12. គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំនៅ​តាម​ទី​សាធារណៈហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿងទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។

13. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យព្រះ‌អង្គ​ហើយឱ​ព្រះ‌ជាម្ចាស់​អើយដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេងព្រះ‌អង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខានសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។

14. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះកុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ!សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុតពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំសូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!

15. សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះអាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយសូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះកួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះឃុំទូលបង្គំ​ទុក​បាន​ដែរ!

16. ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌អង្គ​មានព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណាសូម​ឆ្លើយ​តប​មក​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេងសូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង!

17. សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយសូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!

18. សូម​យាង​មក​ជិត​ទូលបង្គំហើយ​លោះ​ជីវិត​ទូលបង្គំសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ​ផង!

19. ដ្បិត​ព្រះ‌អង្គ​ជ្រាប​ហើយ​ថាទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយសព្រះ‌អង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​ស្រាប់​ហើយ។

20. ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រាទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំតែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំតែ​រក​មិន​បាន​ឡើយ!

21. ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុងម្ហូប​អាហារ​របស់​ទូលបង្គំហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹកគេ​បែរ​ជា​យក​ទឹក​ខ្មេះមក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។

22. សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀងដ៏​សក្ការៈ​របស់​ពួក​គេក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស!

23. សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!

ទំនុក‌តម្កើង 69