1. ឱព្រះជាម្ចាស់អើយសូមសង្គ្រោះទូលបង្គំផងទឹកឡើងដល់ច្រមុះទូលបង្គំហើយ!។
2. ទូលបង្គំកាន់តែផុងខ្លួនទៅៗពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយទូលបង្គំលិចចុះទៅក្នុងទឹកហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។
3. ទូលបង្គំលែងមានកម្លាំងស្រែកហៅឲ្យគេជួយទៀតហើយព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់កឱព្រះនៃទូលបង្គំអើយទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។
4. អ្នកដែលស្អប់ទូលបង្គំដោយឥតមូលហេតុមានគ្នាច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀតពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ពួកគេរកព្យាបាទទូលបង្គំទាំងយល់ច្រឡំតើឲ្យទូលបង្គំសងទៅគេវិញដូចម្ដេចកើតបើទូលបង្គំមិនបានយករបស់នោះសោះ!
5. ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលារបស់ទូលបង្គំស្រាប់ហើយទោសពៃរ៍របស់ទូលបង្គំពុំអាចលាក់កំបាំងនឹងព្រះអង្គទេ។
6. ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយសូមកុំឲ្យអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំឱព្រះនៃជនជាតិអ៊ីស្រាអែលអើយសូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គត្រូវបាក់មុខ ព្រោះតែទូលបង្គំ!
7. ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។
8. ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំដូចជនដទៃបងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំដូចជនបរទេស។
9. មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គបានជាគេប្រហារជីវិតទូលបង្គំពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
10. ទូលបង្គំយំសោកទាំងតមអាហារដែលធ្វើឲ្យមនុស្សម្នារឹតតែជេរប្រមាថទូលបង្គំថែមទៀត។
11. ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខហើយពួកគេនាំគ្នាយករឿងទូលបង្គំទៅលេងសើច។