7. បពិត្រព្រះជាម្ចាស់ពេលព្រះអង្គនាំមុខប្រជារាស្ដ្ររបស់ព្រះអង្គពេលព្រះអង្គយាងនៅវាលរហោស្ថាន - សម្រាក
8. ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះរបស់អ៊ីស្រាអែលដូចគ្រានៅភ្នំស៊ីណៃដែរ។
9. ឱព្រះជាម្ចាស់អើយ!ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំមកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គបានរស់រានឡើងវិញ។
10. ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅលើទឹកដីនោះដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរសចំពោះពួកគេដែលជាជនកំសត់ទុគ៌ត។
11. ពេលព្រះអម្ចាស់ចេញបញ្ជាពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំនាំគ្នាចេញទៅប្រកាសដំណឹងថា:
12. ស្ដេចនានាបាក់ទ័ពរត់ទៅជាមួយពលទាហានរបស់ខ្លួន។ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
13. រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នានៅសម្រាកក្នុងជំរំដូច្នេះទៅវិញ?មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ជាប់ពេញស្លាបវាដែរហើយរោមវាចាំងចែងទៅដោយមាស។
14. នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យស្ដេចនានាបាក់ទ័ពនោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
15. ភ្នំបាសានជាភ្នំដ៏សក្ការៈមួយភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។