ទំនុក‌តម្កើង 68:27-35 Khmer Standard Version (KHSV)

27. គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេបន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដាដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីតរួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូននិង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។

28. ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ឱ​ព្រះ‌ជាម្ចាស់​អើយសូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គដូច​ព្រះ‌អង្គ​តែងតែ​ជួយ​យើង​ខ្ញុំ

29. ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹមជា​កន្លែង​ដែល​ស្ដេច​នានានាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។

30. សូម​ព្រះ‌អង្គ​គំរាម​កំហែង​ស្រុក​អេស៊ីបពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែងពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានាដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះ‌អង្គដោយ​យក​ប្រាក់​មក​ជា​តង្វាយ។សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។

31. ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពីនឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

32. នគរ​នានា​នៅ​លើ​ផែនដី​អើយចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ចូរ​ប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ​។ - សម្រាក

33. ព្រះ‌អង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ទៅ​ទៀតព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។

34. ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌អង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែលយ៉ាង​ថ្កុំ‌ថ្កើង​រុងរឿងអាកាស‌វេហាស៍​សម្តែងអំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

35. នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អង្គឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្ររបស់​ព្រះ‌អង្គ​មាន​កម្លាំង និង​អំណាចសូម​សរសើរ​តម្កើង​ព្រះ‌អង្គ!

ទំនុក‌តម្កើង 68