ទំនុក‌តម្កើង 68:25-30 Khmer Standard Version (KHSV)

25. មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខនិង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារីនាំ​គ្នា​វាយ​ក្រាប់។

26. ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំសូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្សរបស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!

27. គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេបន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដាដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីតរួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូននិង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។

28. ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ឱ​ព្រះ‌ជាម្ចាស់​អើយសូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គដូច​ព្រះ‌អង្គ​តែងតែ​ជួយ​យើង​ខ្ញុំ

29. ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹមជា​កន្លែង​ដែល​ស្ដេច​នានានាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។

30. សូម​ព្រះ‌អង្គ​គំរាម​កំហែង​ស្រុក​អេស៊ីបពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែងពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានាដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះ‌អង្គដោយ​យក​ប្រាក់​មក​ជា​តង្វាយ។សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។

ទំនុក‌តម្កើង 68