23. ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាមរបស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាមរបស់ខ្មាំងសត្រូវទាំងនោះដែរ»។
24. ឱព្រះជាម្ចាស់អើយមនុស្សម្នាបានឃើញក្បួនជ័យជំនះរបស់ព្រះអង្គក្បួនជ័យជំនះរបស់ព្រះជាម្ចាស់ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
25. មានអ្នកចម្រៀងដើរនៅខាងមុខនិងអ្នកភ្លេងដើរនៅខាងក្រោយហើយនៅកណ្ដាលមានពួកយុវនារីនាំគ្នាវាយក្រាប់។
26. ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំសូមឲ្យអស់អ្នកដែលជាពូជពង្សរបស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
27. គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេបន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដាដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីតរួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូននិងកុលសម្ព័ន្ធណែបថាលី។
28. ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ឱព្រះជាម្ចាស់អើយសូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គដូចព្រះអង្គតែងតែជួយយើងខ្ញុំ
29. ពីព្រះដំណាក់របស់ព្រះអង្គដែលស្ថិតនៅលើក្រុងយេរូសាឡឹមជាកន្លែងដែលស្ដេចនានានាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
30. សូមព្រះអង្គគំរាមកំហែងស្រុកអេស៊ីបពួកគេជាសត្វធាតុរស់នៅតាមដើមត្រែងពួកគេជាមេដឹកនាំលើស្រុកនានាដូចហ្វូងគោឡើងក និងកូនរបស់វា។ពួកគេនឹងមកចុះចូលព្រះអង្គដោយយកប្រាក់មកជាតង្វាយ។សូមធ្វើឲ្យជនជាតិទាំងនោះដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
31. ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពីនឹងលើកដៃស្វែងរកព្រះជាម្ចាស់។
32. នគរនានានៅលើផែនដីអើយចូរច្រៀងតម្កើងព្រះជាម្ចាស់ចូរប្រគំភ្លេងថ្វាយព្រះអង្គ។ - សម្រាក
33. ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀតព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
34. ចូរប្រកាសថាព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពព្រះអង្គគ្រងរាជ្យលើអ៊ីស្រាអែលយ៉ាងថ្កុំថ្កើងរុងរឿងអាកាសវេហាស៍សម្តែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។
35. នៅក្នុងទីសក្ការៈរបស់ព្រះអង្គឱព្រះជាម្ចាស់អើយព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែលព្រះអង្គប្រទានឲ្យប្រជារាស្ដ្ររបស់ព្រះអង្គមានកម្លាំង និងអំណាចសូមសរសើរតម្កើងព្រះអង្គ!