19. សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃដ្បិតព្រះអង្គតែងតែជួយគាំទ្រនិងសង្គ្រោះយើង។ - សម្រាក
20. ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ព្រះជាអម្ចាស់អាចជួយយើងឲ្យរួចផុតពីសេចក្ដីស្លាប់។
21. ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចំបាំងសាសនាក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកម្ទេចក្បាលរបស់ជនទុច្ចរិតទាំងនោះ។
22. ព្រះអម្ចាស់មានព្រះបន្ទូលថា«យើងនឹងនាំពួកគេពីភ្នំបាសានយើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
23. ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាមរបស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាមរបស់ខ្មាំងសត្រូវទាំងនោះដែរ»។
24. ឱព្រះជាម្ចាស់អើយមនុស្សម្នាបានឃើញក្បួនជ័យជំនះរបស់ព្រះអង្គក្បួនជ័យជំនះរបស់ព្រះជាម្ចាស់ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
25. មានអ្នកចម្រៀងដើរនៅខាងមុខនិងអ្នកភ្លេងដើរនៅខាងក្រោយហើយនៅកណ្ដាលមានពួកយុវនារីនាំគ្នាវាយក្រាប់។
26. ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំសូមឲ្យអស់អ្នកដែលជាពូជពង្សរបស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
27. គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេបន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដាដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីតរួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូននិងកុលសម្ព័ន្ធណែបថាលី។
28. ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ឱព្រះជាម្ចាស់អើយសូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គដូចព្រះអង្គតែងតែជួយយើងខ្ញុំ
29. ពីព្រះដំណាក់របស់ព្រះអង្គដែលស្ថិតនៅលើក្រុងយេរូសាឡឹមជាកន្លែងដែលស្ដេចនានានាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
30. សូមព្រះអង្គគំរាមកំហែងស្រុកអេស៊ីបពួកគេជាសត្វធាតុរស់នៅតាមដើមត្រែងពួកគេជាមេដឹកនាំលើស្រុកនានាដូចហ្វូងគោឡើងក និងកូនរបស់វា។ពួកគេនឹងមកចុះចូលព្រះអង្គដោយយកប្រាក់មកជាតង្វាយ។សូមធ្វើឲ្យជនជាតិទាំងនោះដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
31. ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពីនឹងលើកដៃស្វែងរកព្រះជាម្ចាស់។
32. នគរនានានៅលើផែនដីអើយចូរច្រៀងតម្កើងព្រះជាម្ចាស់ចូរប្រគំភ្លេងថ្វាយព្រះអង្គ។ - សម្រាក