1. ពេលព្រះជាម្ចាស់ក្រោកឡើងខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ពហើយអស់អ្នកដែលស្អប់ព្រះអង្គនឹងនាំគ្នារត់ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
2. ព្រះអង្គនឹងធ្វើឲ្យពួកគេរលាយសូន្យទៅដូចជាផ្សែងហើយមនុស្សអាក្រក់នឹងរលាយសូន្យបាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ។
3. រីឯមនុស្សសុចរិតវិញនឹងបានរីករាយគេនឹងអរសប្បាយឥតឧបមានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់គេមានអំណរសប្បាយយ៉ាងខ្លាំង។
4. ចូរច្រៀងតម្កើងព្រះជាម្ចាស់ចូរស្មូត្រទំនុកតម្កើងព្រះនាមព្រះអង្គ!ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គដែលជិះសេះកាត់អាកាសវេហាស៍!ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ចូរនាំគ្នាអរសប្បាយឥតឧបមានៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
5. ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ*ព្រះអង្គជាឪពុករបស់ក្មេងកំព្រាព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
6. ព្រះជាម្ចាស់ប្រទានគ្រួសារឲ្យមនុស្សឯកោព្រះអង្គនាំអ្នកជាប់ឃុំឃាំងឲ្យមានសេរីភាពពេញទីរីឯជនបះបោរវិញគេនឹងទៅរស់នៅក្នុងទីហួតហែង។
7. បពិត្រព្រះជាម្ចាស់ពេលព្រះអង្គនាំមុខប្រជារាស្ដ្ររបស់ព្រះអង្គពេលព្រះអង្គយាងនៅវាលរហោស្ថាន - សម្រាក
8. ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះរបស់អ៊ីស្រាអែលដូចគ្រានៅភ្នំស៊ីណៃដែរ។
9. ឱព្រះជាម្ចាស់អើយ!ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំមកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គបានរស់រានឡើងវិញ។
10. ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅលើទឹកដីនោះដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរសចំពោះពួកគេដែលជាជនកំសត់ទុគ៌ត។
11. ពេលព្រះអម្ចាស់ចេញបញ្ជាពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំនាំគ្នាចេញទៅប្រកាសដំណឹងថា: