3. ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គសូមឲ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
4. មហាជននាំគ្នាសប្បាយរីករាយនាំគ្នាស្រែកជយឃោសដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។ - សម្រាក
5. ឱព្រះជាម្ចាស់អើយសូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គសូមឲ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
6. ផែនដីបានបង្កើតភោគផលព្រោះព្រះជាម្ចាស់ជាព្រះនៃយើងបានប្រទានពរឲ្យយើង។
7. សូមព្រះជាម្ចាស់ប្រទានពរឲ្យយើងសូមឲ្យប្រជាជនទាំងប៉ុន្មានដែលរស់នៅទីដាច់ស្រយាលនៃផែនដីគោរពកោតខ្លាចព្រះអង្គ!