1. ឱព្រះជាម្ចាស់អើយសូមប្រណីសន្ដោសយើងខ្ញុំសូមប្រទានពរដល់យើងខ្ញុំសូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង! - សម្រាក
2. ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គហើយក្នុងចំណោមប្រជាជាតិទាំងឡាយគេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
3. ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គសូមឲ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
4. មហាជននាំគ្នាសប្បាយរីករាយនាំគ្នាស្រែកជយឃោសដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។ - សម្រាក