7. ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ចដោយសារឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គពិនិត្យមើលប្រជាជាតិទាំងឡាយដើម្បីកុំឲ្យពួកបះបោរអាចក្រោកឡើងបានឡើយ! - សម្រាក
8. ប្រជាជនទាំងឡាយអើយចូរនាំគ្នាសរសើរតម្កើងព្រះនៃយើងចូរបន្លឺសំឡេងសរសើរតម្កើងព្រះអង្គ!
9. ព្រះអង្គប្រទានឲ្យយើងមានជីវិតហើយព្រះអង្គមិនបណ្ដោយឲ្យយើងភ្លាត់ដួលឡើយ។
10. ឱព្រះជាម្ចាស់អើយ!ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
11. ព្រះអង្គបាននាំយើងខ្ញុំឲ្យជួបនឹងទុក្ខលំបាកព្រះអង្គបានធ្វើឲ្យយើងខ្ញុំវេទនាជាច្រើនដែរ។
12. ព្រះអង្គបណ្ដោយឲ្យសត្រូវបំបោលសេះពីលើក្បាលយើងខ្ញុំយើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹកប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំឲ្យចេញរួចហើយប្រទានឲ្យយើងខ្ញុំបានសម្បូណ៌ហូរហៀរ។
13. ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គទាំងនាំតង្វាយដុតយកមកថ្វាយព្រះអង្គដូចទូលបង្គំបានសន្យា
14. គឺស្របតាមពាក្យដែលទូលបង្គំបានទូលព្រះអង្គ នៅពេលមានអាសន្ន។
15. ទូលបង្គំយកសត្វដ៏ធាត់ៗ គឺពពែឈ្មោលគោឈ្មោល និងចៀមឈ្មោលមកថ្វាយជាតង្វាយហើយក្លិននៃយញ្ញបូជានេះសាយភាយឡើងទៅកាន់ព្រះអង្គ។ - សម្រាក
16. អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ សូមអញ្ជើញមកស្ដាប់ខ្ញុំនឹងរៀបរាប់អំពីកិច្ចការដែលព្រះអង្គបានធ្វើចំពោះខ្ញុំ។
17. ខ្ញុំបានស្រែកអង្វររកព្រះអង្គទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង
18. ប្រសិនបើខ្ញុំមានគំនិតទុច្ចរិតព្រះអម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ
19. ក៏ប៉ុន្តែ ព្រះជាម្ចាស់ស្ដាប់ពាក្យខ្ញុំព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងសម្រែកទូលអង្វររបស់ខ្ញុំ
20. សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបានបដិសេធពាក្យទូលអង្វររបស់ខ្ញុំទេហើយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំជានិច្ច!។