ទំនុក‌តម្កើង 66:13-17 Khmer Standard Version (KHSV)

13. ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះ‌អង្គដូច​ទូលបង្គំ​បាន​សន្យា

14. គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំបាន​ទូល​ព្រះ‌អង្គ នៅ​ពេល​មាន​អាសន្ន។

15. ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោលគោ​ឈ្មោល និង​ចៀម​ឈ្មោលមក​ថ្វាយ​ជា​តង្វាយហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយឡើង​ទៅ​កាន់​ព្រះ‌អង្គ។ - សម្រាក

16. អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាចព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។

17. ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះ‌អង្គទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះ‌អង្គ​ទៀត​ផង

ទំនុក‌តម្កើង 66