1. ប្រជាជននៅផែនដីទាំងមូលអើយចូរនាំគ្នាស្រែកជយឃោសថ្វាយព្រះជាម្ចាស់!
2. ចូរស្មូត្រទំនុកតម្កើងថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គចូរនាំគ្នាសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
3. ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយស្នាព្រះហស្ដរបស់ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់!ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាបដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។
4. មនុស្សម្នានៅផែនដីទាំងមូលក្រាបថ្វាយបង្គំព្រះអង្គហើយនាំគ្នាស្មូត្រទំនុកតម្កើងព្រះអង្គគេស្មូត្រទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ។ - សម្រាក
5. ចូរនាំគ្នាមករំពៃមើលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់!កិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្សលោកគួរឲ្យស្ញែងខ្លាចណាស់។
6. ព្រះអង្គបានធ្វើឲ្យទឹកសមុទ្ររីងទៅជាដីគោក ដើម្បីឲ្យប្រជាជនដើរឆ្លង។ដោយព្រះអង្គធ្វើការដ៏អស្ចារ្យនោះយើងមានអំណរសប្បាយយ៉ាងខ្លាំង។
7. ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ចដោយសារឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គពិនិត្យមើលប្រជាជាតិទាំងឡាយដើម្បីកុំឲ្យពួកបះបោរអាចក្រោកឡើងបានឡើយ! - សម្រាក
8. ប្រជាជនទាំងឡាយអើយចូរនាំគ្នាសរសើរតម្កើងព្រះនៃយើងចូរបន្លឺសំឡេងសរសើរតម្កើងព្រះអង្គ!
9. ព្រះអង្គប្រទានឲ្យយើងមានជីវិតហើយព្រះអង្គមិនបណ្ដោយឲ្យយើងភ្លាត់ដួលឡើយ។
10. ឱព្រះជាម្ចាស់អើយ!ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។