6. ព្រះអង្គបានពង្រឹងភ្នំទាំងឡាយឲ្យរឹងមាំដោយសារព្រះចេស្ដារបស់ព្រះអង្គព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
7. ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹងព្រះអង្គក៏បានធ្វើឲ្យសំឡេងដ៏អឺងកងរបស់ប្រជាជនទាំងឡាយបានស្ងប់ស្ងៀមដែរ។
8. អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនឹងនាំគ្នាស្ញែងខ្លាចដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គព្រះអង្គបានធ្វើឲ្យប្រជាជនដែលរស់នៅទិសខាងកើត និងទិសខាងលិចមានអំណរសប្បាយដ៏លើសលប់។
9. ព្រះអង្គថែទាំផែនដីដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ព្រះអង្គប្រទានឲ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរជ្រលងដងអូរបស់ព្រះអង្គមានពោរពេញទៅដោយទឹកព្រះអង្គប្រទានស្រូវឲ្យមនុស្សលោកដោយរៀបចំដូចតទៅនេះ
10. គឺព្រះអង្គស្រោចស្រពស្រែចម្ការព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើព្រះអង្គបានធ្វើឲ្យទឹកភ្លៀងដក់នៅតាមវាលស្រែហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជទាំងឡាយដុះឡើង។
11. នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ទីណាដែលព្រះអង្គយាងទៅទីនោះមានភោគផលដ៏ហូរហៀរ។