4. ពួកគេលួចប្រហារមនុស្សទៀងត្រង់គឺគេប្រហារមិនឲ្យដឹងខ្លួនហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។
5. ពួកគេនិយាយលើកទឹកចិត្តគ្នាឲ្យប្រព្រឹត្តអំពើអាក្រក់ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ចាំចាប់អ្នកដទៃ ទាំងពោលថា«គ្មាននរណាឃើញទេ!»។
6. គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖«ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!»។គ្មាននរណាអាចយល់គំនិតអប្រិយនៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
7. ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេដោយមិនឲ្យដឹងខ្លួនជាមុនពួកគេក៏របួសដួល។
8. ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាសអស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
9. មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែងគេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គគេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
10. សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយដោយសារព្រះអម្ចាស់ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គសូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។