1. ឱព្រះជាម្ចាស់អើយសូមទ្រង់ព្រះសណ្ដាប់ទំនួញរបស់ទូលបង្គំ!ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់សូមការពារជីវិតទូលបង្គំផង!។
2. សូមការពារទូលបង្គំឲ្យរួចផុតពីការឃុបឃិតរបស់មនុស្សអាក្រក់និងឲ្យទូលបង្គំបានរួចផុតពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។
3. គេប្រើពាក្យសម្ដី ដូចដាវដ៏មុតពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។
4. ពួកគេលួចប្រហារមនុស្សទៀងត្រង់គឺគេប្រហារមិនឲ្យដឹងខ្លួនហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។
5. ពួកគេនិយាយលើកទឹកចិត្តគ្នាឲ្យប្រព្រឹត្តអំពើអាក្រក់ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ចាំចាប់អ្នកដទៃ ទាំងពោលថា«គ្មាននរណាឃើញទេ!»។
6. គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖«ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!»។គ្មាននរណាអាចយល់គំនិតអប្រិយនៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
7. ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេដោយមិនឲ្យដឹងខ្លួនជាមុនពួកគេក៏របួសដួល។