3. ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គប្រសើរលើសជីវិតទៅទៀតទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងព្រះអង្គ។
4. ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។
5. ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនាហើយទូលបង្គំនឹងបន្លឺសំឡេងឡើងច្រៀងសរសើរតម្កើងព្រះអង្គ។
6. ពេលទូលបង្គំចូលដំណេកទូលបង្គំនឹកដល់ព្រះអង្គហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
7. ដ្បិតព្រះអង្គជួយទូលបង្គំទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។
8. ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់នឹងព្រះអង្គជានិច្ចព្រះអង្គគាំទ្រទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គ។
9. រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំសូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។