1. ឱព្រះជាម្ចាស់អើយ!ព្រះអង្គពិតជាព្រះនៃទូលបង្គំមែនទូលបង្គំស្វែងរកព្រះអង្គទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
2. ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈទូលបង្គំបានឃើញឫទ្ធានុភាពនិងសិរីរុងរឿងរបស់ព្រះអង្គ
3. ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គប្រសើរលើសជីវិតទៅទៀតទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងព្រះអង្គ។
4. ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។
5. ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនាហើយទូលបង្គំនឹងបន្លឺសំឡេងឡើងច្រៀងសរសើរតម្កើងព្រះអង្គ។
6. ពេលទូលបង្គំចូលដំណេកទូលបង្គំនឹកដល់ព្រះអង្គហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
7. ដ្បិតព្រះអង្គជួយទូលបង្គំទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។