7. ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុងព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។
8. ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គ គ្រប់ពេលវេលាទៅចូរទូលថ្វាយព្រះអង្គពីទុក្ខកង្វល់របស់អ្នករាល់គ្នាដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។
9. មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះមនុស្សលោកគ្មានតម្លៃអ្វីសោះប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយនោះស្រាលជាងមួយដង្ហើមទៅទៀត។
10. មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
11. ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថាឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់
12. ក៏ប៉ុន្តែ ព្រះអម្ចាស់អើយព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណាព្រះអង្គនឹងតបស្នងឲ្យមនុស្សម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។