5. ឱព្រះជាម្ចាស់អើយព្រះអង្គតែងតែព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំជានិច្ចព្រះអង្គប្រទានមកទូលបង្គំនូវមត៌កដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។
6. សូមប្រទានឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរសូមឲ្យព្រះជន្មាយុរបស់ព្រះរាជាស្ថិតនៅជាច្រើនតំណតរៀងទៅ!
7. សូមឲ្យព្រះរាជាបានគ្រងរាជ្យនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់រហូតតទៅ!ព្រះអម្ចាស់អើយ សូមថែរក្សាព្រះរាជាដោយព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ!
8. ទូលបង្គំនឹងស្មូត្រទំនុកតម្កើងសរសើរព្រះនាមព្រះអង្គជារៀងរាល់ថ្ងៃ ឥតឈប់ឈរស្របតាមពាក្យដែលទូលបង្គំបានសន្យាចំពោះព្រះអង្គ!។