1. ព្រះជាម្ចាស់អើយ!សូមទ្រង់ព្រះសណ្ដាប់សម្រែកទូលអង្វររបស់ទូលបង្គំសូមយកព្រះហឫទ័យទុកដាក់នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។
2. ពេលទូលបង្គំនៅទីដាច់ស្រយាលហើយអស់សង្ឃឹមទូលបង្គំស្រែករកព្រះអង្គសូមដឹកនាំទូលបង្គំទៅកាន់ថ្មដាដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
3. ព្រះអង្គជាទីជម្រករបស់ទូលបង្គំនិងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។
4. ទូលបង្គំចង់រស់នៅក្នុងព្រះពន្លារបស់ព្រះអង្គរហូតតទៅទូលបង្គំនឹងជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ។ - សម្រាក
5. ឱព្រះជាម្ចាស់អើយព្រះអង្គតែងតែព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំជានិច្ចព្រះអង្គប្រទានមកទូលបង្គំនូវមត៌កដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។
6. សូមប្រទានឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរសូមឲ្យព្រះជន្មាយុរបស់ព្រះរាជាស្ថិតនៅជាច្រើនតំណតរៀងទៅ!