6. ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
7. ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំងព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
8. អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេងយំសោករបស់ខ្ញុំហើយ។