ទំនុក‌តម្កើង 6:4-10 Khmer Standard Version (KHSV)

4. ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​សប្បុរស

5. ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយគ្មាន​នរណា​អាច​នឹក​ដល់​ព្រះ‌អង្គ​បាន​ទៀត​ទេពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។

6. ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។

7. ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ស្លក់​មុខភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំងព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូលបង្គំ។

8. អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេងយំ​សោក​របស់​ខ្ញុំ​ហើយ។

9. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យទទូច​អង្វរ​របស់​ខ្ញុំ ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។

10. សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។

ទំនុក‌តម្កើង 6