1. ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដីសូមកុំដាក់ទោសទូលបង្គំឡើយទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដីក៏សូមកុំធ្វើទោសទូលបង្គំដែរ!
2. ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផងដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផងដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។
3. ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះដល់កាលណាទៀត?
4. ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំដោយព្រះហឫទ័យសប្បុរស
5. ដ្បិតពេលស្លាប់ផុតទៅហើយគ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេពុំដែលមាននរណាសរសើរតម្កើងព្រះអង្គនៅក្នុងស្ថានមនុស្សស្លាប់ឡើយ។
6. ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែហើយបង្ហូរទឹកភ្នែកជោកខ្នើយ។