ទំនុក‌តម្កើង 6:1-5 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះ‌អង្គទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដីសូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយទោះ​បី​ព្រះ‌អង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដីក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ!

2. ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផងដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រ‌ញាក់។

3. ចិត្ត​គំនិត​ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅ​ដូច្នេះដល់​កាល​ណា​ទៀត?

4. ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​សប្បុរស

5. ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយគ្មាន​នរណា​អាច​នឹក​ដល់​ព្រះ‌អង្គ​បាន​ទៀត​ទេពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។

ទំនុក‌តម្កើង 6