5. ឱព្រះជាអម្ចាស់អើយព្រះអង្គជាព្រះនៃពិភពទាំងមូលព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែលសូមតើនឡើងដាក់ទោសប្រជាជាតិទាំងអស់នោះសូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ!។ - សម្រាក
6. ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាចហើយនាំគ្នាលូដូចឆ្កែគេដើរក្រវែលជុំវិញទីក្រុង។
7. មាត់របស់គេពោរពេញទៅដោយពាក្យសម្ដីអាក្រក់ពាក្យសម្ដីរបស់គេប្រៀបបាននឹងដាវគេគិតថា គ្មាននរណាស្ដាប់ឮទេ?
8. ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយព្រះអង្គសើចចំអកឲ្យពួកគេព្រះអង្គចំអកឲ្យប្រជាជាតិទាំងនោះ។
9. ទូលបង្គំសម្លឹងមើលទៅព្រះអង្គព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។
10. ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា ទ្រង់យាងមករកខ្ញុំព្រះអង្គឲ្យខ្ញុំបានសប្បាយដោយឃើញខ្មាំងសត្រូវបរាជ័យ។
11. ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយសូមកុំប្រហារពួកគេឡើយក្រែងលោប្រជាជនទូលបង្គំភ្លេចអំពីជ័យជំនះរបស់ព្រះអង្គតែសូមអង្រួន និងច្រានទម្លាក់ពួកគេដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។
12. ពេលហារមាត់និយាយគេពោលចេញមកសុទ្ធតែពាក្យសម្ដីពោរពេញទៅដោយអំពើបាបដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ដោយសារតែចិត្តអួតអាងរបស់ខ្លួន!ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសានិងនិយាយកុហក។
13. សូមបំផ្លាញពួកគេឲ្យវិនាសអន្តរាយយ៉ាងទាន់ហន់ទៅសូមបំផ្លាញពួកគេឲ្យវិនាសសូន្យទៅ!ពេលនោះ មនុស្សគ្រប់ៗគ្នានឹងដឹងថាព្រះជាម្ចាស់គ្រប់គ្រងនៅស្រុកអ៊ីស្រាអែលហើយព្រះអង្គក៏គ្រប់គ្រងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដីដែរ។ - សម្រាក
14. ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាចហើយនាំគ្នាលូដូចឆ្កែគេដើរក្រវែលជុំវិញទីក្រុង។
15. ពួកគេដើរចុះដើរឡើង ស្វែងរកអាហារក៏ប៉ុន្តែ គេនាំគ្នាគ្រហឹម ព្រោះស៊ីមិនឆ្អែត។
16. រីឯទូលបង្គំវិញទូលបង្គំច្រៀងសរសើរព្រះចេស្ដារបស់ព្រះអង្គនៅពេលព្រឹក ទូលបង្គំថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំនិងជាជម្រកនៅពេលទូលបង្គំមានអាសន្ន។
17. ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំជាព្រះដែលមានព្រះហឫទ័យមេត្តាករុណាទូលបង្គំ។