1. ព្រះនៃទូលបង្គំអើយ!សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផងសូមការពារទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។
2. សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលប្រព្រឹត្តទុច្ចរិតសូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមនុស្សស្រេកឈាម។
3. ព្រះអម្ចាស់អើយ!ទោះបីទូលបង្គំពុំបានប្រព្រឹត្តអ្វីខុសឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំមនុស្សមានអំណាចឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំដែរ។
4. ទោះបីទូលបង្គំគ្មានកំហុសអ្វីក៏ដោយពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងទូលបង្គំឱព្រះអង្គអើយ សូមតើនឡើងយាងមករកទូលបង្គំសូមទតមកទូលបង្គំផង។
5. ឱព្រះជាអម្ចាស់អើយព្រះអង្គជាព្រះនៃពិភពទាំងមូលព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែលសូមតើនឡើងដាក់ទោសប្រជាជាតិទាំងអស់នោះសូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ!។ - សម្រាក
6. ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាចហើយនាំគ្នាលូដូចឆ្កែគេដើរក្រវែលជុំវិញទីក្រុង។
7. មាត់របស់គេពោរពេញទៅដោយពាក្យសម្ដីអាក្រក់ពាក្យសម្ដីរបស់គេប្រៀបបាននឹងដាវគេគិតថា គ្មាននរណាស្ដាប់ឮទេ?
8. ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយព្រះអង្គសើចចំអកឲ្យពួកគេព្រះអង្គចំអកឲ្យប្រជាជាតិទាំងនោះ។
9. ទូលបង្គំសម្លឹងមើលទៅព្រះអង្គព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។
10. ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា ទ្រង់យាងមករកខ្ញុំព្រះអង្គឲ្យខ្ញុំបានសប្បាយដោយឃើញខ្មាំងសត្រូវបរាជ័យ។
11. ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយសូមកុំប្រហារពួកគេឡើយក្រែងលោប្រជាជនទូលបង្គំភ្លេចអំពីជ័យជំនះរបស់ព្រះអង្គតែសូមអង្រួន និងច្រានទម្លាក់ពួកគេដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។