3. មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយហើយចេះកុហក និងវង្វេងតាំងពីទើបកើតមកម៉្លេះ។
4. គេមានពិសដូចពស់វែក គេធ្វើថ្លង់ធ្វើមិនដឹងមិនឮដូចសត្វពស់
5. ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយគឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។
6. ឱព្រះជាម្ចាស់អើយសូមកាច់បំបាក់ធ្មេញរបស់ពួកគេ! ព្រះអម្ចាស់អើយសូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
7. សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅដូចទឹកហូរឥតត្រឡប់សូមឲ្យពួកគេបានរាបដូចជាស្មៅដែលមនុស្សដើរជាន់។
8. សូមឲ្យពួកគេប្រៀបដូចជាជន្លេនដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅសូមឲ្យពួកគេប្រៀបដូចជាកូនរលូតស្លាប់ទៅ ទាំងពុំឃើញពន្លឺ