1. ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដីតើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោកដោយយុត្តិធម៌ឬ?
2. ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនាអ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅរាលដាលនៅលើផែនដីនេះ។
3. មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយហើយចេះកុហក និងវង្វេងតាំងពីទើបកើតមកម៉្លេះ។
4. គេមានពិសដូចពស់វែក គេធ្វើថ្លង់ធ្វើមិនដឹងមិនឮដូចសត្វពស់