5. ឱព្រះជាម្ចាស់អើយសូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
6. សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំតែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
7. ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុងទូលបង្គំនឹងច្រៀងទូលបង្គំនឹងស្មូត្រទំនុកតម្កើង។
8. ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង!ឱឃឹម និងពិណរបស់ខ្ញុំអើយចូរបន្លឺសំឡេងឡើងខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
9. ព្រះអម្ចាស់អើយទូលបង្គំនឹងលើកតម្កើងព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា
10. ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
11. ឱព្រះជាម្ចាស់អើយសូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។