1. សូមអាណិតមេត្តាទូលបង្គំឱព្រះជាម្ចាស់អើយសូមអាណិតមេត្តាទូលបង្គំផងដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គរហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
2. ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំនូវអ្វីៗដែលខ្ញុំត្រូវការ។
3. ពីស្ថានបរមសុខសូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំសូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ - សម្រាក សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណានិងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
4. ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំអ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហដែលប្រុងស៊ីសាច់មនុស្សធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញអណ្ដាតរបស់គេជាដាវដ៏មុត។
5. ឱព្រះជាម្ចាស់អើយសូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
6. សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំតែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
7. ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុងទូលបង្គំនឹងច្រៀងទូលបង្គំនឹងស្មូត្រទំនុកតម្កើង។