1. ឱព្រះជាម្ចាស់អើយសូមអាណិតមេត្តាទូលបង្គំផងដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំគេលើកគ្នាមកប្រយុទ្ធនិងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។
2. ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ទូលបង្គំនាំគ្នាដេញវាយប្រហារទូលបង្គំពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើនមកប្រយុទ្ធនឹងទូលបង្គំ។
3. ឱព្រះជាម្ចាស់អើយ នៅថ្ងៃទូលបង្គំភ័យខ្លាចទូលបង្គំផ្ញើជីវិតលើព្រះអង្គ។
4. ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយតើមនុស្សដែលតែងតែស្លាប់អាចធ្វើអ្វីខ្ញុំកើត?
5. ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថធ្វើឲ្យខ្ញុំឈឺចុកចាប់គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។
6. គេឃុបឃិតគ្នាចាំឃ្លាំមើលនិងតាមដានខ្ញុំ ដើម្បីរកឱកាសសម្លាប់ខ្ញុំ។
7. ឱព្រះជាម្ចាស់អើយ!សូមដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្តសូមទ្រង់សម្តែងព្រះពិរោធបង្ក្រាបប្រជាជនទាំងនោះ។
8. ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណាសូមត្រងទឹកភ្នែកទូលបង្គំទុកព្រះអង្គបានរាប់តំណក់ទឹកភ្នែកទាំងនោះក្នុងបញ្ជីស្រាប់ហើយ។
9. នៅថ្ងៃដែលខ្ញុំស្រែករកព្រះអង្គខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។
10. ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ខ្ញុំសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។
11. ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយតើមនុស្សដែលតែងតែស្លាប់អាចធ្វើអ្វីខ្ញុំបាន?