7. ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក
8. ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័សគឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។
9. ព្រះអម្ចាស់អើយ! សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំនិយាយស្ដាប់គ្នាបានឡើយដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែអំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។
10. ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុងហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិតនិងអំពើពាល។
11. នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្មហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់និងការបោកប្រាស់។
12. អ្នកដែលបំបាក់មុខខ្ញុំមិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេប្រសិនបើជាខ្មាំងសត្រូវមែនខ្ញុំមុខជាទ្រាំទ្របានមិនខានហើយអ្នកដែលវាយប្រហារខ្ញុំក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែនខ្ញុំមុខជាគេចខ្លួនមិនខាន
13. គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។
14. យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នាយើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នាក្នុងព្រះដំណាក់របស់ព្រះអង្គ។
15. សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់សូមឲ្យពួកគេធ្លាក់នរកទាំងរស់ចិត្តគំនិតរបស់គេពោរពេញទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
16. រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។
17. ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាចហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។