11. នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្មហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់និងការបោកប្រាស់។
12. អ្នកដែលបំបាក់មុខខ្ញុំមិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេប្រសិនបើជាខ្មាំងសត្រូវមែនខ្ញុំមុខជាទ្រាំទ្របានមិនខានហើយអ្នកដែលវាយប្រហារខ្ញុំក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែនខ្ញុំមុខជាគេចខ្លួនមិនខាន
13. គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។
14. យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នាយើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នាក្នុងព្រះដំណាក់របស់ព្រះអង្គ។
15. សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់សូមឲ្យពួកគេធ្លាក់នរកទាំងរស់ចិត្តគំនិតរបស់គេពោរពេញទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
16. រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។
17. ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាចហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។
18. ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដីក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។
19. ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមកសូមព្រះអង្គស្ដាប់ពាក្យខ្ញុំហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិនគោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។
20. អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។
21. ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀតតែចិត្តរបស់គេឃោរឃៅគិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រតែមុតដូចមុខដាវ។
22. ចូរផ្ញើជីវិតលើព្រះអម្ចាស់នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខានដ្បិតព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិតត្រូវបរាជ័យរហូតនោះទេ។
23. ឱព្រះជាម្ចាស់អើយសូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់សូមកុំឲ្យពួកនោះអាចរស់បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយចំណែកឯទូលបង្គំវិញទូលបង្គំទុកចិត្តលើព្រះអង្គហើយ។