ទំនុក‌តម្កើង 55:10-14 Khmer Standard Version (KHSV)

10. ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជុំ‌វិញ​កំពែង​ក្រុងហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិតនិង​អំពើ​ពាល។

11. នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​ឧក្រិដ្ឋ‌កម្មហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់និង​ការ​បោក​ប្រាស់។

12. អ្នក​ដែល​បំបាក់​មុខ​ខ្ញុំមិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែនខ្ញុំ​មុខ​ជា​ទ្រាំ‌ទ្រ​បាន​មិន​ខានហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែនខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន

13. គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។

14. យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នាយើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នាក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

ទំនុក‌តម្កើង 55