1. ព្រះជាម្ចាស់អើយ!សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំសូមកុំលាក់ព្រះភ័ក្ត្រនៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។
2. សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំហើយឆ្លើយតបមកទូលបង្គំវិញផងទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់និងថប់បារម្ភជាខ្លាំង
3. នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវនិងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនាគេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។
4. ទូលបង្គំភ័យតក់ស្លុតជាខ្លាំងទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់
5. ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំងហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
6. ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាបនោះខ្ញុំនឹងហើរទៅរកកន្លែងមួយសម្រាប់ជ្រកកោន។
7. ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក
8. ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័សគឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។