3. ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំមនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំចិត្តអ្នកទាំងនោះមិនរវីរវល់នឹងព្រះជាម្ចាស់ទេ។ - សម្រាក
4. ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។
5. ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំតាមអំពើដែលគេប្រព្រឹត្ត។សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ!
6. ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គដោយស្មោះអស់ពីចិត្តឱព្រះអម្ចាស់អើយទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។