1. ឱព្រះជាម្ចាស់អើយសូមសង្គ្រោះទូលបង្គំដោយយល់ដល់ព្រះនាមរបស់ព្រះអង្គសូមរកយុត្តិធម៌ឲ្យទូលបង្គំដោយយល់ដល់ឫទ្ធានុភាពរបស់ព្រះអង្គ។
2. ឱព្រះជាម្ចាស់អើយសូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង
3. ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំមនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំចិត្តអ្នកទាំងនោះមិនរវីរវល់នឹងព្រះជាម្ចាស់ទេ។ - សម្រាក
4. ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។
5. ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំតាមអំពើដែលគេប្រព្រឹត្ត។សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ!