3. អ្នកចូលចិត្តការអាក្រក់ជាងការល្អហើយចូលចិត្តកុហកជាងនិយាយការពិត។
4. អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេអ្វីៗដែលអ្នកពោលចេញមកសុទ្ធតែអាស្រូវទាំងអស់។
5. ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញអ្នករហូតតទៅជាមិនខានព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួនហើយព្រះអង្គនឹងយកអ្នកចេញពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
6. មនុស្សសុចរិតនឹងឃើញហើយកោតខ្លាចទៀតផងគេនាំគ្នាសើច ទាំងពោលថា:
7. «មើលអ្នកនុ៎ះ!គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេគាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួនហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
8. រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចីខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់រហូតតទៅ។
9. ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ចចំពោះកិច្ចការដែលព្រះអង្គបានធ្វើទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គនៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។