1. អ្នកខ្លាំងពូកែអើយហេតុអ្វីបានជាអ្នកចេះតែអួតពីអំពើអាក្រក់របស់ខ្លួនដូច្នេះ?ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច!។
2. រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរចង់ប្រព្រឹត្តអំពើទុច្ចរិតពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀតគឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។
3. អ្នកចូលចិត្តការអាក្រក់ជាងការល្អហើយចូលចិត្តកុហកជាងនិយាយការពិត។
4. អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេអ្វីៗដែលអ្នកពោលចេញមកសុទ្ធតែអាស្រូវទាំងអស់។
5. ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញអ្នករហូតតទៅជាមិនខានព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួនហើយព្រះអង្គនឹងយកអ្នកចេញពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
6. មនុស្សសុចរិតនឹងឃើញហើយកោតខ្លាចទៀតផងគេនាំគ្នាសើច ទាំងពោលថា:
7. «មើលអ្នកនុ៎ះ!គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេគាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួនហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
8. រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចីខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់រហូតតទៅ។