ទំនុក‌តម្កើង 51:14-18 Khmer Standard Version (KHSV)

14. ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ដោយ​អំណរ។

15. ព្រះ‌អម្ចាស់​អើយសូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេងពោល​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អង្គ​ផង។

16. ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេទោះ​បី​តង្វាយ​ដុត​ទាំង​មូលក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ដែរ។

17. យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយព្រះ‌អង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយនិង​ចិត្ត​លែង​មាន​អំនួត។

18. ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូនហើយ​សូម​មេត្តា​ប្រទាន​ឲ្យក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។

ទំនុក‌តម្កើង 51