10. ឱព្រះជាម្ចាស់អើយ!សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធសូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
11. សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គសូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
12. សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំសូមគាំទ្រទូលបង្គំដោយប្រទានឲ្យទូលបង្គំមានចិត្តទូលាយមកពីព្រះវិញ្ញាណ។
13. ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាលទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គនោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
14. ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំសូមរំដោះទូលបង្គំឲ្យរួចពីស្លាប់នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គដោយអំណរ។
15. ព្រះអម្ចាស់អើយសូមជួយទូលបង្គំឲ្យបន្លឺសំឡេងពោលពាក្យសរសើរតម្កើងព្រះអង្គផង។
16. ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យទូលបង្គំថ្វាយយញ្ញបូជាទេទោះបីតង្វាយដុតទាំងមូលក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។
17. យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយព្រះអង្គតែងតែទទួលចិត្តសោកស្ដាយនិងចិត្តលែងមានអំនួត។