ទំនុក‌តម្កើង 50:19-22 Khmer Standard Version (KHSV)

19. មាត់​របស់​អ្នក​តែង​ស្រដី​ចេញនូវ​ពាក្យ​អាក្រក់‌អាក្រីហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់ចេញ​នូវ​ពាក្យ​បោក​ប្រាស់។

20. អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង‌ប្អូន​ជា‌និច្ចហើយ​អ្នក​បរិហារ​កេរ្តិ៍​បង‌ប្អូន​បង្កើត​ទៀត​ផង។

21. អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះតើ​ឲ្យ​យើង​នៅ​ស្ងៀម​ម្ដេច​កើត?អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ?ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញឲ្យ​អ្នក​ឃើញ​កំហុស​ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។

22. អស់​អ្នក​ដែល​បំភ្លេច​យើង​អើយចូរ​រិះគិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នាហើយ​គ្មាន​នរណា​អាច​រំដោះអ្នក​រាល់​គ្នា​បាន​ឡើយ។

ទំនុក‌តម្កើង 50