17. ក៏ប៉ុន្តែ អ្នកពុំព្រមឲ្យយើងប្រដែប្រដៅសោះហើយក៏មិនព្រមទទួលយកពាក្យយើងដែរ។
18. ពេលណាអ្នកជួបចោរ អ្នកសេពគប់ជាមួយគេភ្លាមហើយអ្នកតែងតែចូលដៃជាមួយជនផិតក្បត់ទៀតផង។
19. មាត់របស់អ្នកតែងស្រដីចេញនូវពាក្យអាក្រក់អាក្រីហើយអណ្ដាតអ្នកតែងគ្រលាស់ចេញនូវពាក្យបោកប្រាស់។
20. អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ចហើយអ្នកបរិហារកេរ្តិ៍បងប្អូនបង្កើតទៀតផង។
21. អ្នកបានប្រព្រឹត្តអំពើទាំងនេះតើឲ្យយើងនៅស្ងៀមម្ដេចកើត?អ្នកស្មានថាយើងដូចអ្នកដែរឬ?ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
22. អស់អ្នកដែលបំភ្លេចយើងអើយចូររិះគិតឲ្យយល់សេចក្ដីនេះទៅក្រែងលោយើងបំផ្លាញអ្នករាល់គ្នាហើយគ្មាននរណាអាចរំដោះអ្នករាល់គ្នាបានឡើយ។
23. អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យអរព្រះគុណទុកជាតង្វាយហើយយើងនឹងសង្គ្រោះអស់អ្នកដែលដើរតាមមាគ៌ារបស់យើង»។