1. ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់ទ្រង់មានព្រះបន្ទូលកោះហៅផែនដីទាំងមូល ចាប់តាំងពីទិសខាងកើតរហូតដល់ទិសខាងលិច
2. ព្រះជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូនដែលជាក្រុងដ៏ល្អត្រចះត្រចង់។
3. ព្រះនៃយើងទ្រង់យាងមកហើយព្រះអង្គមិនសំងំនៅស្ងៀមឡើយមានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គហើយជុំវិញព្រះអង្គមានខ្យល់បក់បោកយ៉ាងខ្លាំង។
4. ព្រះអង្គកោះហៅផ្ទៃមេឃ និងផែនដីឲ្យធ្វើជាសាក្សីនៅពេលព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គ
5. ព្រះអង្គមានព្រះបន្ទូលថា៖«ចូរប្រមូលពួកអ្នកជឿឲ្យមកជួបយើងគឺអស់អ្នកដែលបានថ្វាយយញ្ញបូជាដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។
6. ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គដ្បិតព្រះជាម្ចាស់ផ្ទាល់ទ្រង់ជាចៅក្រម។ - សម្រាក
7. «អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ!អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។