ទំនុក‌តម្កើង 5:6-10 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាមនិង​អ្នក​មាន​ល្បិច‌កល។

7. រីឯ​ទូលបង្គំ​វិញទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​បានដោយ‌សារ​តែ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរសយ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គទាំង​គោរព​កោត​ខ្លាច។

8. ឱ​ព្រះ‌អម្ចាស់​អើយមាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ!សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គសូម​ពង្រាប​ផ្លូវ​របស់​ព្រះ‌អង្គ​នៅ​មុខ​ទូលបង្គំ​ផង។

9. អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេគេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញអណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើតែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុលសម្រាប់​ប្រហារ​ជីវិត។

10. ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ!សូម​ឲ្យ​គេ​វិនាស​អន្តរាយដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួនគេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។

ទំនុក‌តម្កើង 5