1. ឱព្រះអម្ចាស់អើយសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ!សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់របស់ទូលបង្គំផង។
2. ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយសូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផងដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
3. ឱព្រះអម្ចាស់អើយ! នៅពេលព្រឹកព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំទូលបង្គំចូលមកគាល់ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
4. ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតនោះទេអំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។
5. ព្រះអង្គមិនចង់ឃើញមនុស្សព្រហើនចូលមកជិតព្រះអង្គទេព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
6. ព្រះអង្គនឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាមនិងអ្នកមានល្បិចកល។
7. រីឯទូលបង្គំវិញទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបានដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គទាំងគោរពកោតខ្លាច។